Friday, August 6, 2021

អភិបាលខេត្តកំពង់ចាម បន្តផ្ដល់អំណោយជូនមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត ដែលកំពុងធ្វើចត្តាឡីស័ក

ចំនួនអ្នកទស្សនា : Views

 



កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានបន្ត នាំអំណោយរដ្ឋបាលខេត្ត ផ្ដល់ជូនមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ដែលកំពុងធ្វើចត្តាឡីស័ក។ មន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹងថា រហូតមកដល់ពេលនេះ ខេត្តកំពង់ចាម មានមន្ទីរចំនួន៤ ដែលមន្ត្រីនៃអង្គភាពនោះ ជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩ ហើយត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅក្នុងអង្គភាពតែម្ដង។ មន្ទីរទាំង៤ នោះមាន មន្ទីរពាណិជ្ជកម្ម,មន្ទីរទេសចរណ៍,មន្ទីរផែនការ,និងមន្ទីរព័ត៌មាន ។ មន្ត្រីដដែលបានបន្តថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់អភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា ក៏បាននាំអំណោយរបស់រដ្ឋបាលខេត្ត ផ្ដល់ជូនអង្គភាពមន្ទីរនីមួយៗ ដើម្បីឲ្យមន្ត្រីដែលជាប់ធ្វើចត្តាឡីស័ក ដោះស្រាយបញ្ហាហូបចុក និងសម្ភារសម្រាប់ប្រើប្រាស់ការពារការឆ្លងរាលដាលជំងឺកូវីដ១៩ ផងដែរ ក្នុងនោះមានដូចជា មន្ត្រីម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម និងមី ១កេស ហើយក៏មានការឧបត្ថម្ភទឹកបរិសុទ្ធ ១០កេស, ជែល ១កេស និងម៉ាស់ចំនួន ១០០០ម៉ាស់ សម្រាប់ប្រើប្រាស់រួមក្នុងអង្គភាព៕

វិទ្យុជាតិកម្ពុជាៈ លោកហៀងចាន់ថា