Wednesday, August 4, 2021

ចំណតជលយានផែសេះសខេត្តកែប ឈានដល់ដំណាក់កាលចុះកិច្ច​​​សន្យាអនុវត្ត​គម្រោង​ហើយ

ចំនួនអ្នកទស្សនា : Views

 


កែប៖ ផែជលយាន ដែលត្រូវបានក្រុមការងារសិក្សាគម្រោងអភិវឌ្ឍផែដាក់ឈ្មោះឱ្យថា ផែ  ជល  យាន  សេះស ពេលនេះបានឈានដល់ដំណាក់កាលចុះហត្ថលេខា អនុវត្តគម្រោងសាងសង់ផែហើយ បន្ទាប់ពីបានសិក្សាផល ប៉ះពាល់យ៉ាងល្អិតល្អន់ពីគ្រប់ភាគីពាក់ព័ន្ធ អស់រយៈពេលជាងមួយឆ្នាំមក។

ពិធីចុះហត្ថលេខាអនុវត្តគម្រោងផែជលយានសេះសនេះ ត្រូវបានរៀបចំឡើងនៅក្នុងសាល ប្រជុំសាលា ខេត្តកែប កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ដោយមានការចូលរួមពីវិនិយោគិន លោក អ៊ឹង កូវហៃ និងអ្នកពាក់ព័ន្ធដូចជា លោក អ៊ុក ថា អភិបាលរងខេត្ត លោក កែវ ហ៊ុង ប្រធានមន្ទីរសេដ្ឋ កិច្ច និងហិរញ្ញវត្ថុខេត្ត លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ ខេត្ត លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត លោក កឹម សុីណារ័ត្ន អនុប្រធានមន្ទីរ តំណាងមន្ទីរបរិស្ថាន លោកនាយករដ្ឋបាលសាលាខេត្ត រួមទាំង លោកស្រីអភិបាលក្រុងកែប ចៅសង្កាត់អូរក្រសារ និងតំណាងសហគមន៍នេសាទផងដែរ។

មានប្រសាសន៍គូសបញ្ជាក់នៅក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តម សោម ពិសិដ្ឋ សង្កត់ធ្ងន់លើភាគី  ពាក់ព័ន្ធទាំងអស់ឱ្យ ធ្វើការផ្សព្វផ្សាយពីគម្រោងអភិវឌ្ឍផែសេះសនេះឱ្យបាន ទូលំទូលាយ ពិសេស  តំណាងវិនិយោគិន លោក អ៊ឹង កូវហៃ ត្រូវតម្លើងប៉ាណូនៃគម្រោងនេះឱ្យបានរួចរាល់មុន  ចូលគ្រឿង ចក្រអនុវត្តគម្រោង ។ ឯកឧត្តមអភិបាលខេត្ត បន្ថែមថា គម្រោងផែជលយានសេះសនេះ ជាមុខ ព្រួញថ្មីនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្ពោះមកភាគខាងលិចនៃខេត្តកែប ក៏ជាទីតាំងតភ្ជាប់ នៃគម្រោងពង្រីកឆ្នេរខ្សាច់កម្សាន្តថ្មីក្នុងសង្កាត់ពីរ គឺសង្កាត់ព្រៃធំ និងសង្កាត់អូរក្រសារ របស់ខេត្  តកែបផងដែរ  ។ ឯកឧត្តមជឿជាក់ថា គម្រោងផែជលយាននេះ នឹងផ្តល់នូវផលប្រយោជន៍ និងឱកាស  ការងារជាច្រើន សម្រាប់ប្រជាជនមូលដ្ឋាន ហើយក៏ជាផ្នែកមួយនៃការរួមចំណែក ដល់ការកាត់បន្ថយ ភាពក្រីក្រជូនប្រជាពលរដ្ឋខេត្តកែប ដែល ភាគច្រើនពឹងផ្អែកលើមុខរបរ នេសាទសមុទ្រនិង បម្រើ សេវាកម្មទេសចរណ៍។ ក្នុងនោះដែរ ឯកឧត្តមអភិបាលក៏បានជំរុញដល់វិនិយោគិនដែលទទួលខុស​​ត្រូវអនុវត្តគម្រោង ត្រូវអនុវត្តទៅតាមកិច្ចសន្យាដែលបាន ព្រមព្រៀង ដើម្បីឱ្យសមិទ្ធផល ដែល​​ទទួល​បាន​ប្រកបដោយគុណភាព តាមស្តង់ដារ និងបច្ចេកទេសត្រឹមត្រូវ និងពន្លឿនការសាងសង់​ឱ្យបាន តាម​ពេលកំណត់។

បើតាមការអះអាងពីលោក អ៊ឹង កូវហៃ វិនិយោគិនលើកំពង់ផែជលយានសេះសនេះថានឹងអាច​​បញ្ចប់​​គម្រោង​សាងសង់ក្នុងអំឡុងចុងឆ្នាំ២០២៣ខាងមុខដោយ ប្រើរយៈពេលសាងសង់ប្រ​​ហែលពីរឆ្នាំ៕ប្រភព៖មន្ទីរព័ត៌មានខេត្តកែប