Saturday, August 14, 2021

រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រគេនទ័យទានដល់វត្តចំនួន៣ ក្នុងក្រុងសៀមរាប !

ចំនួនអ្នកទស្សនា : Views

 

សៀមរាប៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ លោ

ក គី វីរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោយមឱវាទ បាននាំយកទ័យទាន ដែលជាអំណោយរបស់ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ប្រគេនដល់ព្រះសង្សនៅវត្តចំនួន៣ ក្នុងក្រុងសៀមរាប រួមមាន វត្តព្រះព្រហ្មរ័ត្ន, វត្តព្រះរាជដំណាក់ និង វត្តរាជបូព៌ ដោយក្នុងមួយវត្តៗមាន៖ អង្ករ ៥០០គីឡូក្រាម និងបច្ច័យចំនួន ២លានរៀល។

ព្រះមហាវិមលធម្ម ពិន សែម សិរិសុវណ្ណោ ព្រះចៅអធិការវត្តរាជបូព៌ បានសម្ដែងនូវសេចក្ដីរីករាយក្រៃលែង ចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានចាត់តំណាងយកទ័យទានមកប្រគេនដល់ព្រះសង្សនៅពេលនេះ បញ្ជាក់ឲ្យឃើញ ចំពោះទឹកចិត្តជ្រះថ្លារបស់ឯកឧត្តម ដែលបានចូលរួមដោយចិត្តជ្រះថ្លា ក្នុងការលើកកម្ពស់វិស័យពុទ្ធសាសនានៅគ្រប់កាល:ទេស: ជាពិសេសក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩ ខណ:ដែលទីអារាមនានាក្នុងខេត្តសៀមរាប ពុំមានប្រារព្ធពិធីសាសនាលក្ខណ:ទ្រង់ទ្រាយតូចធំណាមួយឡើយ ដើម្បីជាការចូលរួមគោរពតាមសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងសុខាភិបាល។

មានប្រាសសន៍ក្នុងឱកាសនោះដែរ ក្នុងនាមឯកឧត្ដមទេសរដ្ឋមន្ដ្រី លោក គី វីរិន្ទ បានលើកឡើងថា ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ចេញពីវិស័យពុទ្ធសាសនាបាននោះឡើយ មានន័យថា ការអភិវឌ្ឍប្រកបដោយនិរន្តរភាព គឺផ្អែកទៅលើកត្តាដាក់ចេញនូវយុទ្ធសាស្ត្រចក្ខុវិស័យ និងគោលនយោបាយឈ្នះៗ ក្នុងនោះក៏ត្រូវមានការចូលរួមពីពុទ្ធសាសនាដោយបណ្ដុះសីលធម៌ សតិបញ្ញា ស្មារតីការគោរពដឹងគុណ និងការបណ្ដុះបណ្ដាលធនធានមនុស្សតាមបែបពុទ្ធសាសនា។ ក្រោមម្លប់សន្ដិភាពតាមរយ:នយោបាយឈ្នះៗ ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រ។ ជាមួយគ្នានោះដែរ លោកក៏សូមអំពាវនាវដល់ព្រះសង្ស និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានសូមចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា គឺ ៣ការពារ ៣កុំ និងត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល