Tuesday, July 20, 2021

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកអំណោយចែកជូនប្រជាពលរដ្ឋធ្វើចក្តាឡីស័ក នៅសង្កាត់លេខ៣

ចំនួនអ្នកទស្សនា : Views

 


ព្រះសីហនុ : ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នារសៀលថ្ងៃ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្តសាខា និងលោកស្រីអភិបាលរងក្រុងព្រះសីហនុ ចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះកំពុងធ្វើចក្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ចំនួន ០៨គ្រួសារ រស់នៅភូមិ០២ សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះលោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំការសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ទាំង៨គ្រួសារ ត្រូវធ្វើចក្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការ របស់ក្រសួងសុខាភិបាល ដើម្បីធានាថាខ្លួនយើង ក្រុមគ្រួសារយើងមិនមានការចម្លងជំងឺកូវីដ-១៩ ។

ដោយត្រូវចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់ពីការធ្វើអនាម័យពីអវិជ្ជមានទៅវិជ្ជមាន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់នឹងធ្វើអនាម័យជាប់ជាប្រចាំ ដោយលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ហើយត្រូវពាក់ម៉ាស ឬក្រមាឱ្យបានជាប់ជានិច្ច រក្សាគម្លាតសុវត្ថិភាពសង្គម ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៣.ការពារ និង ៣.កុំ ដែលយើងទាំងអស់គ្នាត្រូវរស់នៅតាមបែបគន្លងថ្មី ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។

សូមបញ្ជាក់ថា អំណោយដែលឧបត្ថម្ភជូនប្រជាពលរដ្ឋធ្វើចក្តាឡីស័ក ទាំង ៨គ្រួសារ ក្នុងសង្កាត់លេខ៣ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង មី១កេស ទឹកត្រី១យួរ ទឹកបរិសុទ្ធ១កេស និងម៉ាស១ប្រអប់ ៕

ដោយ ងូ សុមុនី,